ព័ត៌មានក្រុមហ៊ុន
ភាវរៈកិច្ចពីនាយកក្រុមហ៊ុន
ភាវរៈកិច្ចពីនាយកក្រុមហ៊ុន
ជំរាបសួរ! បងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នា។ សូមស្វាគមន៍មកកាន់គេហទំព័ររបស់ក្រុមហ៊ុនទេសចរណ៍ហ្វូយីយើងខ្ញុំ។ ក្រុមហ៊ុនរបស់យើងខ្ញុំបានបង្កើតឡើងក្នុងគោលបំណងផ្តល់អោយប្រជាជនកម្ពុជាគ្រប់រូបដែលមានបានមកកម្សាន្តនៅប្រទេសជប៉ុនទទួលបាននូវផាសុកភាព ភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ផ្សេងៗជាច្រើននៅប្រទេសជប៉ុន។
នៅកំឡុងឆ្នាំ២០០៣ នាងខ្ញុំបានទៅប្រទេសកម្ពុជាក្នុងនាមជាគ្រូបង្រៀនភាសាជប៉ុនស្មគ្រ័ចិត្តដែលបានបង្រៀនភាសាជប៉ុនទៅកាន់ក្មេងៗកម្ពុជានៅក្នុងទីក្រុងភ្នំពេញរយៈពេលជិត១ឆ្នាំ។ បច្ចុប្បន្ន បើទោះបីជានាងខ្ញុំបានវិលត្រលប់មកប្រទេសជប៉ុនវិញហើយក៏ដោយក៏នាងខ្ញុំនៅតែបន្តការធ្វើការងារស្មគ្រ័ចិត្តមួយនេះ និងឧស្សាហ៏ទៅទីក្រុងភ្នំពេញដែរ។ ដែលនេះជាហេតុធ្វើអោយនាងខ្ញុំមានភាពស្និតស្នាលយ៉ាងខ្លាំងជាមួយនិងប្រទេសកម្ពុជា ជាពិសេសប្រជាជនកម្ពុជា។
ដើម្បីតបស្នងនូវបទពិសោធន៍ ជាមួយនិងអនុស្សាវរីយ៍ជាច្រើនដែលប្រជាជនកម្ពុជាបានផ្តល់មកអោយនាងខ្ញុំនោះ នាងខ្ញុំចង់អោយប្រជាជនកម្ពុជាគ្រប់រូបដែលបានមកកម្សាន្តនៅប្រទេសជប៉ុនបានទទួលទានអាហារដែលមានឪជារសឆ្ញាញ់ពិសារ ព្រមទាំងបទពិសោធន៍ផ្សេងៗជាច្រើនទៀតដែលមាននៅក្នុងប្រទេសជប៉ុន។ នាងខ្ញុំសូមអរគុណ ហើយក៏សង្ឃឹមថានិងបានជួបអ្នកនៅក្នុងប្រទេសជប៉ុនឆាប់ៗនេះ។ សូមអរគុណ!
អ្នកស្រី ថានីហ្គូជី ម៉ាគីកុ
តើអ្នកត្រូវការដំណើរកម្សាន្តបែបណាក្នុងប្រទេសជប៉ុន?
→ យើងខ្ញុំមានទទួលរៀបដំណើរកម្សាន្តទូទៅ ហើយនិងទទួលរៀបចំដំណើរកម្សាន្តទៅតាមកន្លែងទេសចរដែលអតិថិជនកម្មង់ផងដែរ(Made-to-order)។ ដំំណើរកម្សាន្តតាមបែបរថយន្តក្រុងធំៗ ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ រហូតដល់ដំណើរកម្សាន្តជាលក្ខណៈបុគ្គល ខាងយើងខ្ញុំរីករាយបំពេញរាល់តំរូវការរបស់អតិថិជនគ្រប់ៗរូប។ យើងខ្ញុំនឹងព្យាយ៉ាមធ្វើអោយក្តីស្រម៉ៃរបស់លោកអ្នកក្លាយជាការពិត។
សម្មិតិផលនាពេលបច្ចុប្បន្ន
・ដំណើរកម្សាន្តនៅតំបន់មានទឺកកកព្រិល ការរំអិលលើព្រិលទឹកកក
・ដំណើរកម្សាន្តបែបវប្បធម៌ ការស្លៀកសម្លៀកបំពាក់បុរាណជប៉ុនគីម៉ូណូ(Kimono)
・ការទស្សនាផ្សារដែលលក់តាមដងផ្លូវនៅក្នុងទីក្រុងតូក្យូ(Tokyo)
・ការជិះរថភ្លើងល្បឿនលឿន ស៊ីងកាន់សេង (Shinkansen) របស់ជប៉ុន
・ការជិះរថភ្លើងដែលជនជាតិជប៉ុនប្រប្រាស់ជាមធ្យោបាយធ្វើដំណើរទូទៅប្រចាំថ្ងៃ (Local Train)
・ការទិញសម្លៀកបំពាក់នៅហាងលក់សម្លៀកបំពាក់យូនីក្លូ(Uniqlo)
យើងខ្ញុំក៏មានទទួលរៀបកញ្ចប់ទេសចរណ៍សំរាប់គូស្វាមីភរិយាថ្មីដូចជា ថតរូបមុនអាពាហ៍ពិពាហ៍និងដំណើរក្រេបទឹកឃ្មុំ(Pre-Wedding & Honeymoon)ផងដែរ។ យើងខ្ញុំក៏មានកញ្ចប់ទេសចរណ៍វេជ្ជសាស្រ្តផងដែរ(Medical tourism)។
ចំណាប់អារម្មណ៍របស់មគ្គុទេសទ៍
ជំរាបសួរ! ខ្ញុំឈ្មោះស៊ាងលី។ ខ្ញុំបានបំពេញការងារជាមួយនិងក្រុមហ៊ុនទេសចរណ៍ហ្វូយីកាលពីឆ្នាំ២០១៩ ក្នុងនាមជាអ្នកសម្របសម្រួលដំណើរនឹងបកប្រែភាសាខ្មែរ-ជប៉ុននៅក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុននៅក្នុងឆ្នាំ២០១៩នោះ ។ តាមរយៈដំណើរកម្សាន្តខាងលើធ្វើអោយខ្ញុំព្រមទាំងអតិថិជនក្នុងដំណើរកម្សាន្តទាំងមូល បានទទួលនូវភាពសប្បាយរីករាយ បទពិសោធន៍ថ្មីជាច្រើនទៀត។ ជាពិសេសក្រុមហ៊ុនទេសចរណ៍ហ្វូយីបានផ្តោតទៅលើតម្រូវការរបស់ជាអតិថិជនជាចម្បង។ ទីកន្លែងទេសចរណ៍ ភោជនីយដ្នាន សណ្ឋាគារព្រមទាំងចំណុចផ្សេងៗជាច្រើន រាល់សេវាកម្មទាំងអស់ដែលខាងក្រុមហ៊ុនបានផ្តល់ទៅអោយអតិថិជននៅក្នុងពេលនោះ គឺមានភាពល្អប្រសើរដែលធ្វើអោយអតិថិជនពេញចិត្តយ៉ាងខ្លាំង។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះក្រុមហ៊ុនបានផ្តល់នូវបទពិសោធន៍ជាច្រើនដូចជា ការជិះរថភ្លើងដែលជនជាតិជប៉ុនប្រប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជាដើមផងដែរ។
ក្រុមហ៊ុនដៃគូរសហការ
ក្រុមហ៊ុនទេសចរណ៍យ៉ាងសប្បាយ
ក្រុមហ៊ុនយើងខ្ញុំនៅតែបន្តទទួលរៀបចំសេវាកម្មទេសចរណ៍ជាលក្ខណៈក្រុម(តូច/ធំ) ដូច្នេះហើយ ប្រសិនបើមានចម្ងល់ដែលទាក់ទងទៅនិងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន លោកអ្នកក៏អាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនទេសចរណ៍យ៉ាងសប្បាយបានដែរ។
ក្រុមហ៊ុនទេសចរណ៍ហ្វូយី
ឈ្មោះក្រុមហ៊ុន
ក្រុមហ៊ុនទេសចរណ៍ហ្វូយី
អាស័យដ្នាន
2-6-3, Nishinakanobu, Shinagawa-ku, Tokyo, 142-0054
TEL:+81-3-6426-9782
FAX:+81-3-6426-9783
MAIL: info@fujisightseeing.jp
នាយកក្រុមហ៊ុន
អ្នកស្រី ថានីហ្គូជី ម៉ាគីកុ (ប្រធានគ្រប់គ្រង)
កាលបរិច្ឆេទបង្កើតក្រុមហ៊ុន
ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨
ប្រាក់តម្កល់វិនិយោគ
៣០០ម៉ឺនយ៉េន
ធនាគា
SUMITOMO MITSUI BANKING CORPORATION
SBI SUMISHIN NET BANK, LTD.
MEGURO SHINKIN BANK
ការងារលម្អិតរបស់ក្រុមហ៊ុន
(1)រៀបចំដំណើរកម្សាន្តទូទៅ
(2)រៀបចំដំណើរកម្សាន្តក្រៅប្រទេសដោយផ្តោតទៅលើប្រទេសកម្ពុជានិងតៃវ៉ាន់(រួមបញ្ចូលទាំងបកប្រែ)
(3)ដំណើរកម្សាន្តដោយផ្តោតទៅលើជីវភាពរស់នៅរបស់ជនជាតិជប៉ុននៅតំបន់ Nishinakanobu, Shinagawa-ku ដែលជាតំបន់មួយនៅក្នុងទីក្រុងតូក្យូ
(4)ពាណិជ្ជកម្ម
ចុះបញ្ចីភ្នាក់ងារទេសចរណ៍
បានចុះបញ្ជីភ្នាក់ងារទេសចរណ៍លេខ 3-7556 ដោយអភិបាលនៃទីក្រុងតូក្យូ
សមាគមន៍ដែលពាក់ពន្ធ័
សមាគមន៍ភ្នាក់ងារទេសចរណ៍នៃប្រទេសជប៉ុន
សមាគមន៍ភ្នាក់ងារទេសចរណ៍នៃទីក្រុងតូក្យូ
東急池上線荏原中延駅徒歩5分
旅行業約款
プライバシーポリシー